Tip:
Highlight text to annotate it
X
ចាប់ផ្តើមធ្វើនូវរឿងដែលសប្បាយ ពេលនេះខ្ញុំក៏បានមកដល់ហើយ
put the D to the V I D in the air, Yes I'm the best , you know ? I don't care
បទភ្លេងថ្មីចាប់ផ្តើមរន្ថើនហើយ ជាស្នាដៃមិនអាចបំភ្លៃឡើយ
put the D to the V I D in the air, Yes I'm the best , You know ? I don't care
...
Me I'm just me , Me I'm just real ខ្ញុំមានកម្លាំងអាចតតាំង how your feel ?
ឆាប់ចូលមកជិតរូបអ្នកពិតជាបានដឹងថាកម្លាំងខ្ញុំនៅ still , ចូលចិត្ត my skill ?
ពិតជា easy មិនបាច់ប្រឹង rap ប៉ុណ្ណឹងបានយ៉ាងងាយ មិនពិបាកបើមិនសាកពិតមិនដឹង
ចង់អោយខ្ញុំយឺតក៏បាន លឿនក៏បាន ម៉េចក៏បាន តាមសប្បាយ It's alright yeah welcome boy
ខ្ញុំចូលចិត្តរបស់អ្វីដែលថ្មី មិនឈឺក្បាលជាមួយអ្នកដ៏ទៃ
ទោះជាអ្នកចង់ធ្វើអ្វី ទោះអ្នកចង់និយាយអ្វី ទោះអ្នកចង់ដៀលខ្ញុំមិនថ្វី (F*** you)
ខ្ញុំមិនខ្វល់ជាមួយនឹងពាក្យសម្តី ព្រោះអ្នកច្រណែនបានជាអ្នកនិយាយ
សួរថាបានប្រយោជន៍អីប្រឹងជំទាលរាល់ថ្ងៃ បើសិនលើកស្ទួយវាថី ?
ចេះតែចឹងបានវាទៅចឹងហាស់ ដេកចាំសំណាងទៅហ្នឹង មិនបាច់ប្រឹងទេ
ចាំតែជំទិត ចាំជំទាល ចាំដៀល រកកន្លែងរិះគន់ពូកែណាស់មែនទេ ?
ឃ្លានេះខ្ញុំសុំសង្ខេបខ្លីៗហាស់ ខ្ញុំមិននិយាយវាបន្តរទៀតទេ
កើតមកជាមនុស្សដែរ ស្រាប់តែគេហៅឆ្កែ ឆ្ងល់ដែរតើអ្នកឈឺទេ ?
ខ្លួនខ្ញុំតូចជើងខ្ញុំជាប់ដីហាស់ តែក្តីស្រមៃខ្ញុំប៉ប៉ុណ្ណាណី ហរ
ត្រូវមើលអោយឆ្ងាយ កុំទៅខ្វល់កុំទៅខ្វាយពាក្យសម្តីខាកស្តោះរបស់អ្នកដ៏ទៃហរ
ធ្វើខ្លួនអែងអោយវាមានតម្លៃ ទើបគេហៅថាជីវិតមានន័យ
ចាប់ផ្តើមចូលរួមជាមួយនឹងតន្ត្រី និយាយថាសួស្តី Yes I'm world heavy weight
ចាប់ផ្តើមធ្វើនៅរឿងដែលសប្បាយ ពេលនេះខ្ញុំក៏បានមកដល់ហើយ
put the D to the V I D in the air, Yes I'm the best , You know ? I don't care
បទភ្លេងថ្មីចាប់ផ្តើមរន្ថើនហើយ ជាស្នាដៃមិនអាចបំភ្លៃឡើយ
put the D to the V I D in the air, Yes I'm the best , You know ? I don't care
សារជាតិមនុស្សកើតមកខុសគ្នា ពិបាកពណ៏នាដូចជាតែងសេចក្តី
ឯមនុស្សខ្លះវាមិនចេះបត់បែន គិតតែពីច្រណែនភ្លេចគិតថាខ្លួនជាស្អីហាស
ណ្ហើយចុះទោះអ្នកណាក៏ធ្លាប់ខុស ខុសចេះកែជាទង្វើរដ៏ប្រពៃ
ខុសច្រើនពេកប្រយ័ត្នសុីម៉ាដុំដីហាស់ តិចខ្ញុំនិយាយទៅអត់ជឿរខ្ញុំចុះ ?
រូបខ្ញុំមិនខ្លាចជាមួយអំនាចរបស់អ្នកណា គឺដូចជាពាក្យគេនិយាយថា
មួយវិនាទីដ៏មានតម្លៃ កសាងជីវិតអោយវាមានន័យនៅលើវិថី
ពិភពយ៉ាងណាខ្ញុំអាចធ្វើបានយ៉ាងងាយ គ្រាន់តែប៉ុណ្ណឹងមានអីពិបាក បើអ្នកមិនសាកពិតជាមិនដឹង
អ្វីៗគ្រប់យ៉ាងត្រូវតែខំប្រឹង គឺគ្មានអ្នកណាដែលអាចមកដឹងនៅក្តីសង្ឃឹមមួយដ៏ប្រពៃ
កុំទៅកើតទុកជាមួយគំនិតមួយដែលរីងរៃ ទម្លាក់ចុះដី គិតច្រើនធ្វើអីនាំធ្ងន់ផែនដី
ចាប់ផ្តើមជាថ្មីជាមួយនឹង G-Devith
Yes i'm the one and only មានតែមួយមិនអាចពីរ ស្តាប់អោយបានណា Baby
With ma new melody គឺមិនមែនសម្រាប់ free ឬក៏គិតថាeasy
តែបើសិនជាlady មានរបស់សម្រាប់ free លេខទូរស័ព្ទ me
Everybody don't let it go, everybody just let me know
អ្វីទាំងអស់នឹងត្រូវបង្ហាញអោយអ្នកបានដឹងអោយកាន់តែច្បាស់នៅក្នុងពេលនេះ
សូមកុំបារម្មណ៏ខ្ញុំនឹងពន្យល់អោយអ្នកបានយល់អោយកាន់តែច្បាស់
មានពាក្យពេចន៍ត្រង់ណាមិនសូវទំនង សូមបងមេត្តាជួយលើកលែងផង
ខ្ញុំគ្មានបំណងប៉ះពាល់អ្នកណា បើសិនជាខុសអោយខ្ញុំសុំទោស
ព្រោះតែបទនេះគឺជាស្នាដៃ ខ្ញុំមិនចម្លងពីអ្នកដ៏ទៃ នេះហើយជាអ្វីដែលបងចង់បាន
ពេលនេះក៏បានមកដល់ ហើយខ្ញុំសង្ឃឹមថាបងនឹងចូលចិត្តណាស់
នៅអ្វីដែលខ្ញុំបានបន្សល់ ត្រូវតែស្តាប់អោយបានដិតដល់នោះអ្នកនឹងដឹង
Devith គឺឡូយអញ្ចឹងហាស់
ចាប់ផ្តើមធ្វើនៅរឿងដែលសប្បាយ ពេលនេះខ្ញុំក៏បានមកដល់ហើយ
put the D to the V I D in the air, Yes I'm the best , you know ? I don't care
បទភ្លេងថ្មីចាប់ផ្តើមរន្ថើនហើយ ជាស្នាដៃមិនអាចបំភ្លៃឡើយ
put the D to the V I D in the air, Yes I'm the best , you know ? I don't care
Composer & Singer : G Devith Director: Tempo Sub by : RATHAisVIP